• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) លើការរៀបចំគម្រោង CCRSIWDFMP


ផុសថ្ងៃ: 08-05-2026 | អ្នកអាន: 12 |

Share


នារសៀលថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ និងជានាយកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដែលមានភាពធន់នឹងអាកាសធាតុ និងការកាត់បន្ថយគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (CCRSIWDFMP) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅសណ្ឋាគារអង្គរមីរ៉ាខល ខេត្តសៀមរាប។
 
 
សូមជម្រាបថា កិច្ចប្រជុំបូកសរុបនេះ មានការចូលរួមពីអង្គភាព PMU, ទីប្រឹក្សាគម្រោង និងតំណាងអគ្គនាយកដ្ឋាន GDR ក្នុងគោលបំណងវាយតម្លៃលើលទ្ធផលបេសកកម្មរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៥-៨ ខែឧសភា។ ក្នុងអង្គប្រជុំ ក្រុមការងារ AIIB បានបង្ហាញពីវឌ្ឍនភាព ដំណាក់កាលអនុវត្ត និងអនុសាសន៍គន្លឹះនានា ក្នុងគោលដៅពន្លឿនការរៀបចំគម្រោងឱ្យស្របតាមស្មារតីនៃកិច្ចព្រមព្រៀងហិរញ្ញប្បទាន។ ទន្ទឹមនឹងនោះ តំណាងអគ្គនាយកដ្ឋាន GDR ក៏បានរួមចំណែកផ្តល់ធាតុចូលលើទិដ្ឋភាពច្បាប់ នីតិវិធីដោះស្រាយផលប៉ះពាល់ និងកាលវិភាគអនុវត្តការងារ ដើម្បីធានាឱ្យការរៀបចំគម្រោងប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។
 
ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្តែងនូវការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ AIIB ដែលតែងតែផ្តល់ការគាំទ្រយ៉ាងសកម្ម ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា រាល់អនុសាសន៍ និងលទ្ធផលរកឃើញទាំងអស់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់យកមកកែលម្អ និងជំរុញការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកក្នុងក្របខ័ណ្ឌទូទាំងប្រទេស ឱ្យទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> លោក ថាំង វីយុទ្ធដា ចុះពិនិត្យវឌ្ឍនភាពការងារស្តារអូរយាយហុក ជំហានទី២ ក្នុងខេត្តពោធិ៍សាត់ ដែលសម្រេចបានប្រមាណ ៥៥%


>> ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) លើការរៀបចំគម្រោង CCRSIWDFMP


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះបំពេញបេសកកម្មពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងក្រញូង ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង


>> ឯកឧត្តម ម៉េង ប៉ូគន្ធ អញ្ជើញចុះពិនិត្យការងារគ្រប់គ្រងអង្គភាពនៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង


>> ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកបច្ចេកទេស អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការរួមនៃគណៈកម្មការទន្លេមេគង្គ (MRC) លើកទី៦១ នៅខេត្តសៀមរាប

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង