• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះបំពេញបេសកកម្មពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងក្រញូង ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង


ផុសថ្ងៃ: 08-05-2026 | អ្នកអាន: 14 |

Share


នាថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស និងទីប្រឹក្សា ចុះបំពេញបេសកកម្មត្រួតពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងក្រញូង ស្ថិតក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង។
 
 
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃសំណង់វិស្វកម្មនេះ ដែលមានសមត្ថភាពស្តុកទឹកបានរាប់លានម៉ែត្រគូប ដើម្បីបម្រើផលប្រយោជន៍ពហុវិស័យជូនប្រជាពលរដ្ឋក្នុងតំបន់ ជាពិសេសការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្ម ការប្រើប្រាស់ប្រចាំថ្ងៃ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
 
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងនិយាមប្រតិបត្តិវិស្វកម្ម ដោយផ្ដោតលើទិដ្ឋភាពសុវត្ថិភាព និងបរិស្ថាន ព្រមទាំងជំរុញសកម្មភាពការងារឱ្យបានចប់សព្វគ្រប់តាមកាលវិភាគដែលបានកំណត់ ដើម្បីធានាគុណភាពសំណង់ឱ្យបានរឹងមាំ និងប្រើប្រាស់ជាប្រយោជន៍បានយូរអង្វែង៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> លោក ថាំង វីយុទ្ធដា ចុះពិនិត្យវឌ្ឍនភាពការងារស្តារអូរយាយហុក ជំហានទី២ ក្នុងខេត្តពោធិ៍សាត់ ដែលសម្រេចបានប្រមាណ ៥៥%


>> ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) លើការរៀបចំគម្រោង CCRSIWDFMP


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះបំពេញបេសកកម្មពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងក្រញូង ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង


>> ឯកឧត្តម ម៉េង ប៉ូគន្ធ អញ្ជើញចុះពិនិត្យការងារគ្រប់គ្រងអង្គភាពនៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង


>> ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកបច្ចេកទេស អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការរួមនៃគណៈកម្មការទន្លេមេគង្គ (MRC) លើកទី៦១ នៅខេត្តសៀមរាប

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង