• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោក ថាំង វីយុទ្ធដា ចុះពិនិត្យវឌ្ឍនភាពការងារស្តារអូរយាយហុក ជំហានទី២ ក្នុងខេត្តពោធិ៍សាត់ ដែលសម្រេចបានប្រមាណ ៥៥%


ផុសថ្ងៃ: 09-05-2026 | អ្នកអាន: 17 |

Share


នាថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារស្តារអូរយាយហុក (ជំហានទី២ តចប់) ដែលស្ថិតក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
 
ក្នុងឱកាសចុះពិនិត្យនោះ លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា គម្រោងស្តារអូរយាយហុកនេះ ទទួលបានប្រភពទឹកពីប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ និងស្ទឹងស្វាយដូនកែវ។ គោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីបង្កើនផ្ទៃដីស្រោចស្រព និងជួយរំដោះជំនន់ទឹកភ្លៀងពីផ្ទៃរងទឹកភ្លៀងតាមជួរភ្នំក្រវាញ ដែលតែងតែបង្កការជន់លិចនៅទីប្រជុំជនផ្សារតាលោ ដោយនាំទឹកតាមរយៈអូរយាយហុក ហូរធ្លាក់បន្តចូលទៅក្នុងស្ទឹងស្វាយដូនកែវ។
 
សូមជម្រាបថា ទំហំការងារសំខាន់ៗនៃគម្រោងនេះរួមមាន៖ ការងារស្តារអូរយាយហុកប្រវែង ២ ៤៧០ ម៉ែត្រ និងការសាងសង់សំណង់សិល្បការ្យចំនួន ៧ កន្លែង។ គិតត្រឹមពេលនេះ លទ្ធផលការងារសម្រេចបានប្រមាណ ៥៥% ហើយ។ នៅពេលបញ្ចប់ជាស្ថាពរ គម្រោងនេះនឹងក្លាយជាប្រភពទឹកស្រោចស្រពយ៉ាងសំខាន់សម្រាប់ផ្ទៃដីស្រូវវស្សាចំនួន ១ ៤៨១ ហិកតា, ស្រូវប្រាំង ៩០០ ហិកតា និងដំណាំរួមផ្សំ ២០ ហិកតា ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាកសិករប្រមាណ ២ ០៤២ គ្រួសារ ក្នុងភូមិចំនួន ៦ នៃឃុំតាលោ ស្រុកតាលោសែនជ័យ។
 
ជាមួយគ្នានេះដែរ លោកប្រធាននាយកដ្ឋាន ក៏បានផ្តល់អនុសាសន៍ណែនាំដល់ប្រធានការដ្ឋាន និងក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងប្រើប្រាស់គ្រឿងចក្រឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពបំផុត។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ឱ្យក្រុមការងារត្រូវប្រកាន់ខ្ជាប់នូវបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ ស្របតាមនិក្ខេបបទរបស់គម្រោង ដើម្បីធានាឱ្យបាននូវគុណភាពសំណង់រឹងមាំយូរអង្វែង និងជំរុញវឌ្ឍនភាពការងារឱ្យសម្រេចបានតាមផែនការដែលបានកំណត់ទុក៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> លោក ថាំង វីយុទ្ធដា ចុះពិនិត្យវឌ្ឍនភាពការងារស្តារអូរយាយហុក ជំហានទី២ ក្នុងខេត្តពោធិ៍សាត់ ដែលសម្រេចបានប្រមាណ ៥៥%


>> ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) លើការរៀបចំគម្រោង CCRSIWDFMP


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះបំពេញបេសកកម្មពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងក្រញូង ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង


>> ឯកឧត្តម ម៉េង ប៉ូគន្ធ អញ្ជើញចុះពិនិត្យការងារគ្រប់គ្រងអង្គភាពនៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង


>> ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកបច្ចេកទេស អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការរួមនៃគណៈកម្មការទន្លេមេគង្គ (MRC) លើកទី៦១ នៅខេត្តសៀមរាប

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង