• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារបច្ចេកទេស និងរៀបចំផែនការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រទំនប់ស្ទាក់ទឹកកំពង់គោ ខេត្តកំពង់ធំ


ផុសថ្ងៃ: 11-05-2026 | អ្នកអាន: 9 |

Share


នាថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងរៀបចំផែនការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ជំហានទី១ និងជំហានទី២ នៃទំនប់ស្ទាក់ទឹកកំពង់គោ អាងស្ទឹងសែន ស្ទឹងស្លាប់ និងបណ្តាញប្រព័ន្ធពាក់ព័ន្ធ ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
 
 
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះៗដល់ក្រុមការងារបច្ចេកទេស និងវិស្វករទាំងអស់ ដោយជំរុញឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុតលើការត្រួតពិនិត្យគុណភាព និងបទដ្ឋានបច្ចេកទេសនៅគ្រប់ដំណាក់កាលសាងសង់ ដើម្បីធានាឱ្យបាននូវសំណង់ដែលមានភាពរឹងមាំយូរអង្វែង ស្របតាមនិយាមបច្ចេកទេសជាក់លាក់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានសង្កត់ធ្ងន់លើការគ្រប់គ្រងផែនការសកម្មភាព ដោយត្រូវអនុវត្តការងារឱ្យស្របតាមកាលវិភាគដែលបានកំណត់ សំដៅធានាឱ្យសម្រេចបានលទ្ធផលតាមផែនការមេ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> លោកជំទាវ វ៉ាន់ ចាន់ថូ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី "ការរៀបចំប្រព័ន្ធបណ្តាញចែកចាយបំពង់ទឹកស្រោចស្រពក្នុងប្រព័ន្ធធារាសាស្ត្រ"


>> ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារបច្ចេកទេស និងរៀបចំផែនការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រទំនប់ស្ទាក់ទឹកកំពង់គោ ខេត្តកំពង់ធំ


>> លោក ថាំង វីយុទ្ធដា ចុះពិនិត្យវឌ្ឍនភាពការងារស្តារអូរយាយហុក ជំហានទី២ ក្នុងខេត្តពោធិ៍សាត់ ដែលសម្រេចបានប្រមាណ ៥៥%


>> ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) លើការរៀបចំគម្រោង CCRSIWDFMP


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះបំពេញបេសកកម្មពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងក្រញូង ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង