• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង(MFI) ដឹកនាំដោយលោក Jean-Sebastien CASES


ផុសថ្ងៃ: 20-05-2026 | អ្នកអាន: 21 |

Share


នាព្រឹកថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Jean-Sebastien CASES នាយកទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង(MFI) ដឹកនាំគណៈប្រតិភូ ដើម្បីចូលជួបពិភាក្សាការងារស្ដីពីការធ្វើទំនើបកម្មនៃប្រព័ន្ធព័ត៌មានឧតុនិយមរបស់កម្ពុជា នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
 
 
ក្នុងឱកាសនេះ តំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង(MFI) បានធ្វើបទបង្ហាញជម្រាបជូនអំពី ១)ការរកឃើញពាក់ព័ន្ធនឹងការងារបច្ចេកទេសចុងក្រោយបំផុត និងការវាយតម្លៃប្រព័ន្ធ ២)ការណែនាំចំពោះការធ្វើទំនើបកម្ម និងដំណោះស្រាយដែលធ្វើឱ្យប្រសើរឡើងសម្រាប់ប្រព័ន្ធព្យាករណ៍ និងប្រព័ន្ធព្រមានទុកជាមុនដែលមានស្រាប់ ៣)ប្រព័ន្ធប្រមូលទិន្នន័យ និងទូរគមនាគមន៍កម្រិតខ្ពស់ ស្របតាមស្តង់ដារចុងក្រោយបំផុតរបស់អង្គការឧតុនិយមពិភពលោក(WMO) ៤)កម្មវិធីកសាងសមត្ថភាពសម្រាប់មន្ត្រីនៃក្រសួងធនធានទឹក និងឧតុនិយម និង ៥)ពេលវេលាអនុវត្ត និងគម្រោងថវិកា។
 
សូមជម្រាបថា ទីភ្នាក់ងារឧតុនិយមអន្តរជាតិរបស់ប្រទេសបារាំង(MFI) ដែលមានទីស្នាក់កណ្តាលនៅទីក្រុងទូលូ (Toulouse) ប្រទេសបារាំង គឺជាដៃគូបច្ចេកទេសយូរអង្វែងដែលគាំទ្រដល់ក្រសួងធនធានទឹក និងឧតុនិយម ជាពិសេសនាយកដ្ឋានឧតុនិយម ពាក់ព័ន្ធនឹងប្រព័ន្ធព័ត៌មានឧតុនិយមរបស់កម្ពុជា ទាំងផ្នែករឹង និងផ្នែកទន់៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ជួបពិភាក្សាការងារជាមួយក្រុមការងារសិក្សាគម្រោង JICA ដឹកនាំដោយលោក SOHEI Uematsu


>> ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ នៅខេត្តរតនគិរី


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង(MFI) ដឹកនាំដោយលោក Jean-Sebastien CASES


>> លោក ហៀង ម៉េង អគ្គនាយករងបច្ចេកទេស អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោងស្តារប្រឡាយ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ សម្រាប់សហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង