• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ជួបពិភាក្សាការងារជាមួយក្រុមការងារសិក្សាគម្រោង JICA ដឹកនាំដោយលោក SOHEI Uematsu


ផុសថ្ងៃ: 20-05-2026 | អ្នកអាន: 17 |

Share


នៅព្រឹកថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង (ក្បាលថ្នល់) ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបពិភាក្សាការងារជាមួយលោក SOHEI Uematsu ប្រធានក្រុមការងារសិក្សាគម្រោងប្រមូលទិន្នន័យដោយប្រើប្រាស់រូបភាពផ្កាយរណប និងវិធានការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ លើការគ្រប់គ្រង និងប្រើប្រាស់ទំនប់ទឹកស្រកាត្រី (Cascade Dam) ក្នុងអាងទន្លេមេគង្គ ព្រមទាំងសហការី។
 
 
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា, តំណាង JICA ប្រចាំទីក្រុងតូក្យូ (តាមរយៈប្រព័ន្ធអនឡាញ) និងមន្ត្រីជំនាញនៃក្រសួង។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីស្នើសុំកិច្ចសហការពីក្រសួងធនធានទឹក និងឧតុនិយម ក្នុងការប្រមូលទិន្នន័យជលសាស្ត្រ ឧតុនិយម និងទិន្នន័យប្រតិបត្តិការបិទបើកទំនប់ទឹក ដើម្បីបញ្ចូលទៅក្នុងម៉ូដែល CaMA សម្រាប់សិក្សាអំពីលំហូរទឹកនៅក្នុងទន្លេមេគង្គ និងបឹងទន្លេសាប ទាំងក្នុងរដូវវស្សា និងរដូវប្រាំង។
 
ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសឡាវ ត្រូវបានជ្រើសរើសសម្រាប់ការសិក្សានេះ ដែលមានរយៈពេលសរុប ១ឆ្នាំ ចាប់ពីខែមេសា ឆ្នាំ២០២៦ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។ ក្នុងឱកាសនោះ ក្រុមការងារសិក្សា JICA បានធ្វើបទបង្ហាញអំពីគោលបំណង និងលទ្ធផលដែលរំពឹងទុករបស់គម្រោង។ ជាមួយគ្នានេះ ដើម្បីពិភាក្សាលម្អិតបន្ថែមលើនីតិវិធី និងវិធីសាស្ត្រក្នុងការសហការប្រមូលទិន្នន័យឱ្យទទួលបានជោគជ័យ ក្រុមការងារនឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធលើកទី១ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ស្អែកនេះ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ជួបពិភាក្សាការងារជាមួយក្រុមការងារសិក្សាគម្រោង JICA ដឹកនាំដោយលោក SOHEI Uematsu


>> ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ នៅខេត្តរតនគិរី


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង(MFI) ដឹកនាំដោយលោក Jean-Sebastien CASES


>> លោក ហៀង ម៉េង អគ្គនាយករងបច្ចេកទេស អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោងស្តារប្រឡាយ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ សម្រាប់សហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង