នៅថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារជំនាញ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល ចុះពិនិត្យទីតាំងជាក់ស្ដែងនៃការស្នើសុំបូមយកទឹកក្រោមដីសម្រាប់ប្រើប្រាស់ក្នុងក្រុមហ៊ុន ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការចុះពិនិត្យនេះធ្វើឡើងដើម្បីវាយតម្លៃ និងធានាថាការស្នើសុំប្រើប្រាស់ទឹកក្រោមដីរបស់ក្រុមហ៊ុន គឺអនុលោមទៅតាមច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការអនុវត្តតាមនីតិវិធីច្បាប់ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបំពេញនូវភាពស្របច្បាប់បន្ថែមទៀតសម្រាប់ផលិតផលរបស់ក្រុមហ៊ុន មុននឹងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕