• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយក អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «តម្រូវការទឹកសម្រាប់ដំណាំ» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ


ផុសថ្ងៃ: 26-05-2026 | អ្នកអាន: 19 |

Share


នាព្រឹកថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «តម្រូវការទឹកសម្រាប់ដំណាំ» រៀបចំឡើងដោយមជ្ឈមណ្ឌលសេវាបច្ចេកទេសប្រព័ន្ធធារាសាស្ត្រ ដោយមានការចូលរួមពីសិក្ខាកាមសរុបចំនួន ៣០រូប ដែលមកពីនាយកដ្ឋានចំនួន ៥ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តចំនួន ១០។
 
 
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស វិស្វករប្រព័ន្ធធារាសាស្ត្រ និងកសិករ លើការគ្រប់គ្រង និងការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាពសម្រាប់វិស័យកសិកម្ម រួមមាន៖ ទី១) បង្កើនចំណេះដឹងអំពីតម្រូវការទឹករបស់ដំណាំស្រូវតាមដំណាក់កាលលូតលាស់ និងការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយការខ្ជះខ្ជាយ ទី២) លើកកម្ពស់គុណភាព និងបរិមាណទិន្នផលកសិផល ទី៣) ពង្រឹងសមត្ថភាពបច្ចេកទេសក្នុងការរៀបចំកាលវិភាគស្រោចស្រព និងការគណនាតម្រូវការទឹកឱ្យបានត្រឹមត្រូវ ទី៤) គាំទ្រការងារទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងទឹកក្នុងរដូវរាំងស្ងួត និតទី៥) និងការបែងចែកទឹកឱ្យបានសមស្រប លើកកម្ពស់កិច្ចសហការនិងការចែករំលែកបទពិសោធន៍រវាងមន្ត្រីបច្ចេកទេស និងស្ថាប័នពាក់ព័ន្ធ។
 
ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានសម្តែងនូវជំនឿយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ជូនសិក្ខាកាមនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់យកទៅអនុវត្ត និងបណ្តុះបណ្តាលបន្តនៅតាមអង្គភាពរៀងៗខ្លួន។ ទន្ទឹមនឹងនេះ ឯកឧត្តមបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់គ្រូឧទ្ទេស ដើម្បីក្រេបជញ្ជក់ចំណេះដឹងឱ្យអស់លទ្ធភាព សំដៅពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារឱ្យកាន់តែរលូន និងទទួលបានលទ្ធផលជោគជ័យ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកបច្ចេកទេស អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោងស្តារប្រឡាយ និងគម្រោងស្តារប្រព័ន្ធអាងទឹក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម


>> ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយក អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «តម្រូវការទឹកសម្រាប់ដំណាំ» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ


>> ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ចុះពិនិត្យទីតាំងស្នើសុំប្រើប្រាស់ទឹកក្រោមដីរបស់ក្រុមហ៊ុន ស្ថិត​ក្នុងក្រុងតាខ្មៅ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញទស្សនាសារមន្ទីរជាតិនៃសាធារណរដ្ឋតាហ្ស៊ីគីស្ថាន


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Sirojiddin Muhriddin រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋតាហ្ស៊ីគីស្ថាន

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង