• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកបច្ចេកទេស អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោងស្តារប្រឡាយ និងគម្រោងស្តារប្រព័ន្ធអាងទឹក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម


ផុសថ្ងៃ: 26-05-2026 | អ្នកអាន: 19 |

Share


នៅថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព អមដំណើរដោយមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានវិស្វកម្ម អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយ និងគម្រោងស្តារប្រព័ន្ធអាងទឹក ដែលស្ថិតក្នុងស្រុកជើងព្រៃ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម។
 
 
ក្នុងឱកាសនៃបេសកកម្មនេះ ឯកឧត្តមអគ្គនាយក និងក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងការងារសំខាន់ៗចំនួន ២ កន្លែង រួមមាន៖
១. គម្រោងស្តារប្រព័ន្ធអាងទឹកអូរតាកេរ្តិ៍ (ជំហានទី ២)៖ ស្ថិតនៅឃុំស្ដើងជ័យ ស្រុកជើងព្រៃ។ ទំហំការងារសំខាន់ៗរួមមាន៖ ការស្តារប្រព័ន្ធអាងទឹក ១ ខ្សែ ប្រវែង ១ ៣០០ ម៉ែត្រ និងការសាងសង់សំណង់លូដោះទឹក (ទ្វារ ១) ចំនួន ៤ កន្លែង។ គិតមកទល់ពេលនេះ លទ្ធផលការងារសម្រេចបានប្រមាណ ៥០%។ ក្រោយពេលបញ្ចប់គម្រោង នឹងក្លាយជាប្រភពទឹកស្រោចស្រពយ៉ាងសំខាន់សម្រាប់ផ្ទៃដីស្រូវវស្សា ១ ៦០០ ហិកតា ស្រូវប្រាំង ៣៥០ ហិកតា និងដំណាំរួមផ្សំ ៧៨ ហិកតា ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាកសិករប្រមាណ ៩៣៧ គ្រួសារ ក្នុងភូមិខ្នារ និងភូមិដំណាក់អំពិល នៃឃុំស្ដើងជ័យ។
 
២. គម្រោងស្តារប្រឡាយស្វាយមាស៖ ស្ថិតនៅឃុំសំពងជ័យ ស្រុកជើងព្រៃ និងឃុំបឹងណាយ ស្រុកព្រៃឈរ។ ទំហំការងារសំខាន់ៗរួមមាន៖ ការស្តារប្រឡាយ ១ ខ្សែ ប្រវែង ៤ ៣៦០ ម៉ែត្រ និងការសាងសង់សំណង់សិល្បការ្យសរុបចំនួន ១២ កន្លែង ដែលក្នុងនោះរួមមាន៖ សំណង់ទទួលទឹក (ទ្វារ ២) ១ កន្លែង, សំណង់លូដោះទឹក (មុខកាត់ ៨០ ស.ម) ៦ កន្លែង, សំណង់លូចម្លង ១ កន្លែង, សំណង់ស្ទាក់ទឹក (ទ្វារ ២) ៣ កន្លែង និងសំណង់ស្ទាក់ទឹក (ទ្វារ ៣) ១ កន្លែង។ បច្ចុប្បន្ន លទ្ធផលការងារសម្រេចបានប្រមាណ ៥៥%។ ក្រោយពេលបញ្ចប់គម្រោង នឹងក្លាយជាប្រភពទឹកស្រោចស្រពយ៉ាងសំខាន់សម្រាប់ផ្ទៃដីស្រូវវស្សា ៦៧៣ ហិកតា, ស្រូវប្រាំង ២៥៤ ហិកតា និងដំណាំរួមផ្សំ ២០ ហិកតា ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករប្រមាណ ១ ១៥៩ គ្រួសារ ក្នុងភូមិចំនួន ៥ នៃឃុំសំពងជ័យ និងឃុំបឹងណាយ។
 
ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន។ ទន្ទឹមនឹងនេះ ឯកឧត្តមបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងនៃនាយកដ្ឋានវិស្វកម្ម ត្រូវយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តការងារតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ ដើម្បីធានាបាននូវសុវត្ថិភាព គុណភាព និងសោភ័ណភាព ហើយត្រូវជំរុញការអនុវត្តគម្រោងឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកបច្ចេកទេស អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោងស្តារប្រឡាយ និងគម្រោងស្តារប្រព័ន្ធអាងទឹក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម


>> ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយក អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «តម្រូវការទឹកសម្រាប់ដំណាំ» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ


>> ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ចុះពិនិត្យទីតាំងស្នើសុំប្រើប្រាស់ទឹកក្រោមដីរបស់ក្រុមហ៊ុន ស្ថិត​ក្នុងក្រុងតាខ្មៅ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញទស្សនាសារមន្ទីរជាតិនៃសាធារណរដ្ឋតាហ្ស៊ីគីស្ថាន


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Sirojiddin Muhriddin រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋតាហ្ស៊ីគីស្ថាន

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង