• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោក ផាង វី ដឹកនាំមន្ត្រីជំនាញក្រសួង ចុះពិនិត្យការងារថែទាំខួបនៃប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ


ផុសថ្ងៃ: 02-03-2024 | អ្នកអាន: 180 |

Share


លោក ផាង វី ដឹកនាំមន្ត្រីជំនាញក្រសួង ចុះពិនិត្យការងារថែទាំខួបនៃប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
===============
នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម លោក ផាង វី បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យមើលការងារថែទាំខួបនៃប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើង ស្ថិតនៅសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោកប្រធាននាយកដ្ឋានមានប្រសាសន៍ថា ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើងមានប្រភពទឹកពីស្ទឹងព្រែកត្នោត និងអាងទឹកចាន់ថ្នាល ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សាចំនួន ២៤៦៣ហិកតា ស្រូវប្រាំងចំនួន ២៧៥ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា។
ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេស រួមជាមួយប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានចុះពិនិត្យការងារដែលបាននិងកំពុងអនុវត្តមានដូចជា៖
⁃ ការងារជួសជុលប្រឡាយមេចំនួន ១ខ្សែ ប្រវែង ១៤ ៥០០ម៉ែត្រ លើ ២៤ ០០០ម៉ែត្រ
⁃ ការងារជួសជុលសំណង់បង្ហៀរចំនួន ២កន្លែង ប្រវែង ២៥ម៉ែត្រ
⁃ ការងារជួសជុលសំណង់សិល្បការចំនួន ២៥កន្លែង (មានទ្វារទឹក ចំនួន ១១សន្លឹក)
⁃ ការងារសាងសង់សំណង់សិល្បការថ្មីចំនួន ៣កន្លែង (មានទ្វារទឹក ចំនួន ១សន្លឹក)៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្ដម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងស្វែងរកប្រភពទឹកបន្ថែម ដើម្បីផ្គត់ផ្គង់ជូនបងប្អូនភៀសសឹក និងវីរកងទ័ព ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីសម្របសម្រួល និងជំរុញល្បឿននៃការអនុវត្តជំនួយបច្ចេកទេស នៃគម្រោងផែនការមេអាងទន្លេដែលមានភាពធន់នឹងអាកាសធាតុនៅកម្ពុជា


>> ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ការពារច្រាំងទន្លេបាសាក់ ក្នុងភូមិសាស្ត្រក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបានប្រមាណ ៥០%


>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបើកដំណើរការជាផ្លូវការនូវគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ ក្រោមការគាំទ្រពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)


>> លោក តាំង សុផាត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចដំណើរការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ នៅខេត្តបាត់ដំបង

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង